ព័ត៌មាន

ទិវា​ជាតិ​បង្កា​ ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​

2019-08-28 12:56:42

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាគ្រោះថ្នាក់អគ្គិភ័យ ដោយសំណូមពរមិនឲ្យមានការដុតភ្លើង តាមវាលឬតាមព្រៃ ដូចជាទៅដើររកសត្វ រកត្រី ហើយចំអិនអាហារ មិនបានពន្លត់ភ្លើង ជាបង្កឲ្យមានការ ឆេះរាលដល់ដំណាំឬក៏លំនៅដ្ឋានអ្នកដទៃ។ បើនៅតាមលំនៅដ្ឋានវីឡា គឺធ្វើយ៉ាងណាការប្រើប្រាស់ ភ្លើងទៅតាមទំហំខ្សែភ្លើងកុំខ្សែភ្លើងតូច ការប្រើប្រាស់ភ្លើងក្នុងផ្ទះមិនសមាម៉ាតទៅខ្សែភ្លើង ។ នៅ ពេលកើតមានអគ្គីភ័យកើតឡើង ត្រូវផ្តល់ព័ត៌មានជាបន្ទាន់មកមន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ ដោយប្រាប់ពីគោលដៅឲ្យច្បាស់លាស់។ ក្នុងនោះមិនត្រូវបង្កការរាំងស្ទះដូចជាម៉ូតូ ឡាន តាមផ្លូវដែលរថយន្តពន្លត់អគ្គីភ័យចុះប្រតិបត្តិការ គឺត្រូវតែជួយសម្រួល ផ្លូវ ដើម្បីរថយន្តពន្លត់អគ្គីភ័យ ធ្វើការងារបានលឿន ក្នុងកិច្ចប្របត្តិការពន្លត់ អគ្គីភ័យនេះ។

ការថ្លែងនេះ គឺក្នុងឱកាស ដែលលោកអភិបាលរង ខេត្ត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីទិវា ជាតិ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី មន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ជាច្រើននាក់ ចូលរួម។ ជាមួយគ្នានោះដែរ លោក អ៊ុំ រាត្រី ក៏បានផ្តាំផ្តើ ដល់ប្រជាពលរដ្ឋ ក្នុងខេត្ត ត្រូវតែមានលេខទូរ ស័ព្ទរបស់ មន្ត្រីនគរបាលបង្កា ពន្លត់អគ្គីភ័យ ទុកជាប្រចាំ ផងដែរនិងចូលរួមទប់ស្កាត់កុំឲ្យកើតមានអគ្គីភ័យកើតឡើង ជាងនេះគឺសុំឲ្យបងប្អូនប្រជាពល រដ្ឋ ត្រូវតែមានបំពង់ឧស្ម័ន បង្ការទុកក្នុងផ្ទះផងដែរ ។ក្នុងនោះ លោក អភិបាលរង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ដល់កងកម្លាំងនគរបាលបង្ការពន្លត់អគ្គីភ័យ ពេលកើតមាន ហេតុការណៃគ្រោះអគ្គិភ័យកើតឡើង គឺប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងភារកិច្ចរបស់ខ្លួន ។

បើតាមរបាយការណ៍របស់ លោកវរសេនីយ៍ ប៊ុន ផេង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត ទទួលផែនបង្កា ពន្លត់អគ្គិភ័យនិងជាតិផ្ទុះបានបង្ហាញថា៖ គ្រោះថ្នាក់អគ្គិភ័យ កើតឡើងនៅឆ្នាំ២០១៧ ចាប់គឹតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះថ្នាក់ដោយសារអគ្គីភ័យ កើតឡើងចំនួន៣៧ លើក បើប្រៀបទៅឆ្នាំ២០១៨ កើនឡើងចំនួន៥លើក ។ខូចខាតផ្ទះចំនួន១៧ខ្នង , រថយន្តចំនួន៧គ្រឿង , តូបចំនួន៣ , កុដិ ចំនួន៣ ,បន្ទប់កុងទីន័រ១ , បន្ទប់ការ៉ាអូខេ ១ , ស្រូវចំនួន៧៤បាវ , សម្ភារៈក្នុងផ្ទះជាច្រើន , ប្រាក់ខ្មែរចំនួន២៤លាន ៨៩០ពាន់ រៀល ,ប្រាក់បាតចំនួន៤៧៣ពាន់បាត,ប្រាក់១៦៨ ដុល្លា ។មូលហេតុនៃការឆេះ ឆ្លងចរន្តអគ្គីសនី២២ លើក អុចធូបទៀន ទុកចោល ២លើក ,រាលភ្លើងចង្ក្រានដាំបាយ ៣លើក ,ផ្ទុះដែកកេះចំនួន០១លើក , រថយន្តបុកញនាបង្កឲ្យឆេះ១លើក ,មនុស្សវិកលចរិកដុត៣លើនិងផ្ទេរសាំងឆេះចំនួន១លើក និងឆេះមិនដឹងមូលហេតុចំនួន៤លើក។

នៅក្នុងទិវាជាតិ ស្តីពីការបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនេះដែរ មន្ត្រីនគរបាលជំនាញក៏បានធ្វើការបង្ហាញពីវិសាស្ត្រ នៃការពន្លត់អគ្គីភ័យពេលកើតមានអគ្គិភ័យ ចំពោះបង្អូនប្រើប្រាស់ជើង្ក្រានហ្គាស ក្នុងនោះក៏បានឲ្យសមាជិក ដែលចូលរួមសាកល្បងផងដែរ ដើម្បីជាប្រយោជន៍នៃការយលដឹងទាំងអស់គ្នា៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

ព្រះរាជាណាចក្រសមាគមការពារអគ្គីភ័យកម្ពុជា

ព្រះរាជាណាចក្រសមាគមការពារអគ្គីភ័យកម្ពុជា

ព្រះរាជាណាចក្រសមាគមការពារអគ្គីភ័យកម្ពុជា


ពាក្យសុំចូលជាសមាជិកសមាគម