ព័ត៌មាន

អគ្គិភ័យ​ឆាបឆេះ​​ស្មៅ​ ក្នុងដី​ឡូ​តិ៍​១​កន្លែង​ នៅ​ក្រុង​បាត់ដំបង

2019-08-28 12:55:22

បាត់ដំបង៖ អគ្គិភ័យឆាបឆេះស្មៅ ក្នុងដីឡូតិ៍១កន្លែង ស្ថិតនៅក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះស្មៅ ក្នុងដីឡូក្រោយផ្ទះរបស់ឈ្មោះ ហោ ភិរុណ ក្នុងករណីនេះពុំមានការខូចខាតទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា មូលហេតុគឹបណ្តាលមកពីម្ចាស់ដី គាត់ដុតសំអាតស្មៅក្នុងបរិវេណដីឡូតិ៍ដោយខ្លួនឯង ទើបបង្កជាអគ្គីភ័យឆាបឆេះ។

ក្នុងគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចូលទៅពន្លត់ភ្លើងដោយចំណាយទឹកអស់ចំនួន២រថយន្ត គ្រប់គ្រង់ស្ថានភាពបានដោយសុវត្តិភាព មិនបណ្ដាលឲ្យរាលដាលបន្ត៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

ព្រះរាជាណាចក្រសមាគមការពារអគ្គីភ័យកម្ពុជា

ពាក្យសុំចូលជាសមាជិកសមាគម