ព័ត៌មាន

ក្រុមការងារស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ចុះ​អប់រំ​ផ្សព្វផ្សាយ​បង្កា​ការពារ​ ករណី​អគ្គិភ័យ​ ដល់​អាជីវករ​ ផ្សារ​ចំការ​គរ​

2019-08-28 11:02:40

បន្ទាយមានជ័យ ៖ ដោយសារករណីអគ្គិភ័យ តែងតែមានកើតមានជាញឹកញ៉ប ដោយការធ្វេសប្រហែសផ្សេងៗហើយ បងប្អូនប្រជាពលរដ្ឋមិនទាន់មានការយល់ដឹង ក្នុងការពន្លត់អគ្គិភ័យ ។ កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ស្នងការរដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរងនគរបាខេត្ត ទទួលការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ តំណាងស្នងការខេត្ត សហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ តំណាងលោកអភិបាលក្រុង បានចុះអប់រំផ្សព្វផ្សាយណែនាំដល់អាជីវករ នៅផ្សាចំការគរ ហៅផ្សារថ្មី ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរងនគរបាខេត្ត បានមានប្រសាសន៍ថា ៖ ដោយបានទទួលសេចក្តីណែនាំពីក្រសួងមហាផ្ទៃ និងទទួលបានអនុសាសន៍ពីលោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ក្នុងការចុះផ្សព្វផ្សារអប់រំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ឲ្យបានយល់ដឹងពីវិធានការការពារ និងពន្លត់អគ្គិភ័យឲ្យមានប្រសិទ្ធភាព និងមិនមានគ្រោះថ្នាក់ ដូចជាចូលរួមទប់ស្កាត់ ការពារកុំឲ្យកើតមានជាយថាហេតុណាមួយ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ បានជ្រើសរើសយកផ្សារចំការគរ (ហៅផ្សារថ្មី) ដើម្បីចុះអប់រំ ធ្វើបទបង្ហាញ និងអនុវត្តន៍ដោយផ្ទាល់ក្នុងការពន្លត់អគ្គីភ័យ ពីនគរបាលជំនាញ ។ ហើយបានបន្តថា ជាគោលការណ៍នៃការចុះអប់រំនឹងណែនាំដល់បណ្តារអាជីវករតាមបណ្តារផ្សារទាំងអស់ក្នុងក្រុងសិរីសោភ័ណ និងតាមមូលដ្ឋានផងដែរ ជាបន្តបន្ទាប់។

លោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ បានថ្លែងអំណរគុណដល់ស្នងការរដ្ឋាននគរបាលខេត្ត ដែលបានចុះផ្សព្វផ្សាយ អប់រំណែនាំដល់អាជីវករ នៅក្នុងផ្សារពីវិធានការបង្កា ការពារករណីអគ្គិភ័យ ។ លោកបន្តថា ជំនួសមុខឲ្យលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សូមជម្រុញឲ្យបងប្អូនអាជីវករ ត្រូវចូលរួមទាំងអស់គ្នា ពិសេសបើមានករណីអគ្គិភ័យកើតមានជាយថាហេតុណាមួយ ត្រូវរាយការណ៍មកអាជ្ញាធរ ឬសមត្ថកិច្ចជាបន្ទាន់ ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា ។

ក្នុងឱកាសនោះបណ្តារអាជីវករក៏បានចូលរួមយ៉ាងច្រើនផងដេរ ។ ជាមួយគ្នានោះនគរបាលជំនាញពន្លត់អគ្គិភ័យ បានធ្វើការអប់រំណែនាំបងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គីភ័យ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានជម្រុញដល់អាជីវករ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ ត្រៀមទុកឲ្យបានទាំងអស់គ្នា ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

ព្រះរាជាណាចក្រសមាគមការពារអគ្គីភ័យកម្ពុជា

ព្រះរាជាណាចក្រសមាគមការពារអគ្គីភ័យកម្ពុជា

ពាក្យសុំចូលជាសមាជិកសមាគម