ព័ត៌មាន

កូនអកតញ្ញូ វ៉ៃពាងទឹកបែកអស់១១រួចដុតផ្ទះឆេះខ្ទេច ព្រោះខឹងម្តាយមិននៅផ្ទះ

2021-06-30 17:05:22

ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើអស់មួយខ្នងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដោយសារកូនអកតញ្ញូម្នាក់ខឹងម្តាយមិននៅផ្ទះយកដែកកេះដុតផ្ទះឆេះម៉ដ្ឋ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ផ្ទះឈើមួយខ្នងដែលកូនប្រុសម្ចាស់ផ្ទះបំផ្លាញចោលនេះមានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ដែលបង្កដោយឈ្មោះ ទី ចាន់រួន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ជាកូន ត្រូវបាននគរបាលឃាត់ខ្លួន ។

សាក្សីបានឲ្យដឹងថា មុនហេតុការណ៍នេះកើតឡើង ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតខ្វែវ ប្រហែលមួយម៉ែត្រ យកទៅវ៉ៃកម្ទេចពាងទឹកអស់ចំនួន១១ និងបន្តទៅដុតផ្ទះឆេះអស់មួយខ្នង ដែលផ្ទះនេះធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូល ស័ង្កសី របស់ជនរងគ្រោះឈ្មោះ ធ ធួត ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិពងអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ដែលត្រូវជាម្ដាយបង្កើតរបស់ជនបង្ក) ។

ករណីនេះបណ្ដាលឱ្យឆេះផ្ទះរាបដល់ដី និងឆេះអស់សម្ភារមួយចំនួនរួមមាន៖

សូឡាចំនួន ០១ ផ្ទាំង

ទូរទស្សន៍ចំនួន ០១

អាគុយ (៤០ អំពែ) ចំនួន ០១

ម៉ូតូចំនួន ០២ គ្រឿង

ស្រូវចំនួន ០២ បាវ

អង្ករចំនួន ០១ ការ៉ុង

ទូរស័ព្ទចំនួន ០១

លុយចំនួន ២.០០០ បាត និង សម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀត ។

សាក្សីបានឲ្យដឹងទៀតថាករណីនេះបណ្តាលមកពីជនបង្កជាកូន ខឹងម្តាយមិននៅផ្ទះ ។ ដោយសារផ្ទះនេះនៅឆ្ងាយពីគេឯងលំបាកផ្លូវចូល និងទទួលព័ត៌មានយឺតពេល ទើបកម្លាំងអន្តរាគមន៍ ពន្លត់អគ្គិភ័យ មិនបានចេញជួយសង្រ្គោះទាន់ពេល ៕

image.png