ព័ត៌មាន

មួយប៉ប្រិចភ្នែកសោះ…ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅខណ្ឌមានជ័យត្រូវអគ្គិភ័យឆេះខ្ទេច

2021-06-02 12:37:23

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុងដែលផ្ទះនោះសង់អំពីឈើប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ) បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង២០នាទីរសៀល ថៃ្ងពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវ៦៥BT ក្រុម៤០ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ៤៣ឆ្នាំ  មុខរបរ នៅផ្ទះ ក្នុងក្រុម៤០ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះជាប្រភេទសំណង់ឈើប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ)ត្រូវបានភ្លើងឆេះរួមជាមួយនឹងសម្ភារអស់ទាំងស្រុង។ មូលហេតុនៃការឆេះផ្ទះនេះគឺមកពីផ្ទុះកំប៉ុងហ្គាស តែពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ តែបានធ្វើឲ្យមនុស្ស ម្នាក់ឈ្មោះ ផន ចន្ថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាងឈើរងរបួស ។ 

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន៧គ្រឿងបានមកជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យដែលបំពេញប្រតិបត្តិការនោះរួមមាន៖

- រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៦ម៉ែត្រគូប

ពន្លត់ចប់៖ នៅវេលាម៉ោង ១៣និង១០នាទី នាថ្ងៃខែឆ្នាំដដែល៕

image.png