ព័ត៌មាន

ឆេះឃ្លាំងស្តុកពូកទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

2021-03-23 11:23:25

ភ្នំពេញ៖ ឃ្លាំងស្តុកពូកមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសស់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ងអង្គារ៍ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវលំ ក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 ម្ចាស់ទីតាំងឈ្មោះ សុខ សារ៉ន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រង។ 

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការឆាបឆេះឃ្លាំងខាងលើនេះមកពីឆ្លងចរន្តអគ្គិសនី។ 

ឃ្លាំងខាងលើសង់ពីដែកប្រក់សង្ក័សី ទំហំ ទទឹង២៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ។ 

សម្ភារដែលខូចខាតស្បែកពូកប្រហែល ៥០០ដុំឆេះអស់ទាំងស្រុង នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុខណៈកម្មករកំពុងធ្វើការមួយចំហៀងឃ្លាំងស្រាប់តែមានឃើញផ្សែងហុយចេញពីផ្នែកមួយចំហៀងទៀតទើបបង្កការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ម៉ែត្រគូប។ 

រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។ 

រថយន្តពន្លត់អគ្គិភ័យតម្រួតបទបញ្ជា ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។ 

រថយន្តពន្លត់អគ្គិភ័យរបស់ ង៧០ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ២៤ម៉ែត្រគូប។ 

រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ពុំបានប្រើប្រាស់ទឹក។ 

រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ 

រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។ 

រថយន្តពន្លត់អគ្គិភ័យរបស់បុរី ក្តីសង្ឃឹមថ្មី ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។ 

រហូតវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលទេីបគ្រប់គ្រងទាំងស្រុង ដោយមិនមានមនុស្សរងរបួសនោះទេ៕

image.png