ព័ត៌មាន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះផ្អើលប្រជាពលរដ្ឋជួយធ្វើអន្តរាគមន៍

2021-01-20 10:44:48

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះមិននៅចាក់សោចោលដោយមិនបានបិទប៉ារែតភ្លើងធ្វើឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះ តែត្រូវបានប្រជាលរដ្ឋនាំគ្នាគាស់សោចូលពន្លត់ទាន់ពេលវេលា។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅផ្លូវ3K ក្រុម៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានចេញទៅទិញម្ហូបដោយចាក់សោចោលហើយមិនបានបិទប៉ារែតភ្លើងនោះទេ។ លុះមកដល់វេលាកើតហេតុក៏ឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះ ពេលឃើញដូចនេះប្រជាពលរដ្ឋក៏បាននាំគ្នាគាស់សោចូលទៅក្នុងនិងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ដោយមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេគឺគ្រាន់តែខូចខាតទូរទស្សន៍មួយគ្រឿងនិងធុងបាស់មួយប៉ុណ្ណោះ៕

image.png