ព័ត៌មាន

ផ្ទុះកំប៉ុងហ្គាស លក់លតឆា បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

2020-12-22 09:47:46

ខេត្តកំពង់ចាម ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈបានយកចង្ក្រានហ្គាស លក់លតឆា បណ្តាលឲ្យផ្ទះកំប៉ុងហ្គាស នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមរបាយការណ៍បានឲ្យដឹងថា ករណីផ្ទុះកំប៉ុងហ្គាសនេះ បានកើតឡើង នៅលើគ្រែលក់លតឆា របស់ឈ្មោះ សុខ គឹមសយ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។ 

ជនរងគ្រោះរួមមាន ៖

ទី១-ឈ្មោះ ណន ស្រនី ភេទស្រី អាយុ២១ឆ្នាំ នៅភូមិផ្អាវ ត្រូវជាកូនប្រសារ របួសស្រាល។

ទី២-ឈ្មោះ ឈុំ មករា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិផ្អាវ ត្រូវជាក្មួយ របួសធ្ងន់ ។

ទី៣-ឈ្មោះ ទេព សំអាន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិផ្អាវ ជាអ្នកលក់បបរក្បែរគ្នា របួសធ្ងន់។

អ្នករងរបួសទាំងអស់ ត្រូវបានក្រុមគ្រួសារបងប្អូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕

image.png