ព័ត៌មាន

អគ្គិភ័យឆេះឡរោងចក្រផលិតក្តារបន្ទះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

2020-12-08 14:19:31

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៥:៤០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយបានកើតឡើងដោយភ្លើងបានឆេះឡនៅក្នុងរោងចក្រផលិតក្តារបន្ទះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ភ្លាមៗនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៦ឡានដែលប្រចាំការនៅក្នុងតំបន់នោះ ធ្វើការពន្លត់ទាន់ពេលវេលា មិនឱ្យឆាបឆេះរាលដាលបន្តដល់រោងចក្រដទៃនោះទេ។
គ្រោះអគ្គិភ័យនេះបណ្តាលឱ្យខូចខាតឡចំហាយទំហំប្រហែល៥ម៉ែត្រគុណនឹង៦ម៉ែត្រ កម្ពស់៤ម៉ែត្រអស់ទាំងស្រុង ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងឡ។
ករណឺនេះមិនបណ្តាលឱ្យមានអ្នករងរបួសទេ៕

image.png