ព័ត៌មាន

ឆ្លងចរន្ដអគ្គិសនីឆាបឆេះផ្ទះល្វែងមួយកន្លែងក្បែរវត្តសំរោងអណ្ដែត

2020-11-11 09:55:34

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅផ្លូវបេតុងក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី១។

លុះមួយសន្ទុះក្រោយមកក៏មានអណ្ដាតភ្លើងឆេះហើយមានផ្សែងហុយខ្មួលខ្មាញ់។ភ្លាមនោះប្រជាពលរដ្ឋនិងសន្តិសុខដែលយាមនៅបុរីពិភពថ្មីបានជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចេញមកជួយធ្វើអន្តរាគមន៍។ខណៈដែលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ៤គ្រឿងមកធ្វើអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងបំផុត។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២គ្រឿងទើបរលត់ទៅវិញនៅវេលាម៉ោង៩និង៤០នាទី។ចំពោះសម្ភារខូចខាតមួយចំនួន។

យោងតាមរបាយការណ៍របស់សមត្តកិច្ចឱ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆេះ គឺមកពីទុសេ្សខ្សែភ្លើង តែករណីខាងលើមិនបង្កឲ្យគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ និងអ្នកជិតខាងនោះទេ៕


image.png