ព័ត៌មាន

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យ ឆេះអស់ទាំងស្រុង

2020-10-26 11:17:03

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុងនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ផ្ទះដែលឆេះមានទំហំ ៤ម៉ែត្រ គុណ ៥  ម៉ែត្រធ្វើពីឈើ ជញ្ជាំងបាំងសង្ក័សី ប្រក់សង្ក័សី។ ម្ចាស់ផ្ទះឈ្មោះ ទប់ ធង ភេទស្រី មុខរបរកម្មកររោងចក្រ និងប្ដីឈ្មោះ ឡាយ វណ្ណះ អាយុ៣៧ឆ្នាំ មុខរបបកម្មករ  មានកូនស្រី២នាក់ ។
ចំពោះសម្ភារដែលខូចខាតមានខោអាវ មុងភួយ ទូរទស្សន៍១គ្រឿង និងរបស់ប្រើប្រាស់មួយចំនួនទៀត។
យោងតាមរបាយការណ៍របស់សមត្តកិច្ចឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឆេះ មកពីទុសេ្សខ្សែភ្លើង តែករណីខាងលើមិនបង្កឲ្យគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ និងអ្នកជិតខាងទេ៕នគរវត្ត

image.png