ព័ត៌មាន

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នងនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ

2020-10-21 09:33:33

ខេត្តកណ្ដាល៖  នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី ២០ខែតុលា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ៖ ផ្ទះចំនួន ២ខ្នងត្រូវបានរងការខូចខាតទាំងស្រុង ។ ដោយឡែកផ្ទះមួយខ្នងទៀតខូចខាតអស់ពាក់កណ្ដាល ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួនពីរគ្រឿង ទើបទប់ស្ថានការណ៍បានទាន់ពេលវេលា មិនបណ្តាលឱ្យរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។ សមត្ថកិច្ចបញ្ជាក់ថា ៖ មូលហេតុដែលបណ្ដាលឱ្យអគ្គិភ័យឆាបឆេះនេះ គឺដោយសារផ្ទុះកំប៉ុងហ្គាស ពេលដែលម្ចាស់ផ្ទះកំពុងដាំបាយ ។
សមត្ថកិច្ចក៏មិនទាន់បញ្ជាក់អំពី ការខូចខាតមានទំហំប៉ុណ្ណា ហើយជនរងគ្រោះ ឈ្មោះអ្វីនៅឡើយទេ ដោយសារតែកំពុង មមាញឹកក្នុងការជួយអន្តរាគមន៍៕នគរវត្ត

image.pngimage.png