ព័ត៌មាន

ដឹងការពិតហើយ! ករណីអគ្គិភ័យនៅខណ្ឌសែនសុខកាលពីម្សិលមិញគឺឆេះឃ្លាំងស្តុកសារធាតុគីមី “ក្លរ”( មានវីដេអូ)

2020-10-14 10:32:16

ភ្នំពេញ៖ តាមពិតករណីអគ្គិភ័យនៅខណ្ឌសែនសុខកាលពីម្សិលមិញគឺឆេះឃ្លាំងស្តុកសារធាតុគីមី “ក្លរ” បង្កភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង ១០និង៥០នាទីថ្ងៃព្រឹក ថៃ្ងអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចឃ្លាំងគ្មានលេខ តាមបណ្តោយផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងខាងលើឈ្មោះ ឈុន ណារី ភេទស្រី អាយុ ២៣ឆ្នាំ (ជនជាតិ ខ្មែរ)មុខរបរអ្នកគ្រប់គ្រង 

សមត្ថកិច្ចឲ្យដឹងថាទីតាំងដែលឆាបឆេះខាងលើជាប្រភេទសំណង់ឃ្លាំងសង់ពីថ្មបេតុងប្រក់ស័ង្កសី(ទំហំ១២ម៉ែត្រx២០ម៉ែត្រ)ខូចខាត សំភារៈ ឆេះសារធាតុ “ក្លរ” អស់មួយចំនួន នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ចំពោះមូលហេតុដែលបង្កអោយមានអគ្គិភ័យខាងគឺបណ្តាលមកពី(ប្រតិកម្មសារធាតុគីមី “ក្លរ” ) 

ក្នុងប្រតិបត្តការខាងលើបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប រថយន្តជំនួយ រថយន្តអគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ១គ្រឿង ពុំប្រើប្រាស់ទឹកឡើយ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះបានបញ្ចប់នៅវេលាម៉ោង ១៨និង៣០នាទីព្រលប់នាថ្ងៃខែឆ្នាំដដែលក្នុងនោះឃើញមានវត្តមានលោក ម៉ូវ មានិត អភិបាល ខណ្ឌសែនសុខក៏បានចូលរួមក្នុងប្រតិបត្តិការខាងលើផងដែល 

គួរបញ្ជាក់ផងដែលអគ្គិភ័យខាងលើរហូតមកដល់ព្រឹកថ្ងៃទី១២ ខែតុលា២០២០ ប្រជាពលរដ្ឋបានប្រទះឃើញហ៊ុយផ្សែងចេញពីទីតាំងខាងលើនៅឡើយទេប៉ុន្តែពាក់ព័ន្ធផ្សែងហ៊ុយខាងលើនេះលោក វរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានបញ្ជាក់ថា ការហ៊ុយផ្សែងខាងលើនេះគឺដោយសារធាតុគីមីខាងលើប៉ះទឹកធ្វើអោយប្រតិកម្មទើបបង្កជាផ្សែងឡើងតែប៉ុណ្ណោះ 

image.png