ព័ត៌មាន

រថយន្តកាមរី ឆ្លាមរងការឆាបឆេះខណៈពេលកំពុងបើកបរ

2020-10-06 14:26:51

ខេត្តព្រះសីហនុ៖ មានរថយន្តមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យ កាលពីម៉ោងជាង៧យប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅចន្លោះ គីឡូ១៧០.១៧១ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថារថយន្តម៉ាក Camry ឆ្លាម ពណ៌ត្រីឆ្លូញ ស្លាកលេខ ភ្នំពេញ ២D.៥៦៣៥ មានទិសដៅ ពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ រួមដំណើរគ្នាពីរនាក់ប្តីប្រពន្ធ  អ្នកបើកបរឈ្មោះ គឹម ឈឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិជីពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ប្រពន្ធឈ្មោះ ឈា ស្រីណែត អាយុ២៨ឆ្នាំ ។ មូលហេតុបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងទើបបណ្តាលអោយរថយន្តឆេះ  ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕នគរវត្ត

image.png