ព័ត៌មាន

បុរសមានសតិមិនគ្រប់ ដុតផ្ទះឆេះម៉ត់ខាននៅផ្អើលទាំងថ្ងៃ

2020-09-15 14:47:31

ខេត្តកំពង់ធំ៖ មានអគ្គិភ័យមួយបានកើតឡើងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ បានបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
ម្ចាស់ផ្ទះឈ្មោះ ឡាញ់ ផុន ភេទស្រី អាយុ ៤៩ឆ្នាំ បានខូចខាតផ្ទះធ្វើអំពីឈើ ទំហំ៧មx៨ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តារទាំងស្រុង។ជាមួយគ្នានេះដែរម្ចាស់ផ្ទះបាត់បង់ប្រាក់រៀលចំនួន ២លានរៀល
-ប្រាក់បាតចំនួន ៨០០បាត
-ខ្សែកមាសចំនួន ០២ខ្សែស្មើ០៧ជី
-ខ្សែកផ្លាទីនចំនួន ០២ខ្សែស្មើ០៩ជី
-កងដៃផ្លាទីនចំនួន ០១កងស្មើ០១ជី
-ក្រវិលផ្លាទីនចំនួន ០១គូស្មើ០១ជី
-ម៉ូតូចំនួន០១គ្រឿង
-រទេះគោ(កង់ឡាន)ចំនួន០១
-អង្ករចំនួន០១បាវ
-ស្រូវចំនួន ៥បាវ
-ធុងទឹកកកធំចំនួន០២
-ផ្ទាំងសូឡានិងអាគុយចំនួន០១
-ទូរទស្សន៍ចំនួន០១គ្រឿង
-ទូរស័ព្ទចំនួន ០២គ្រឿង
-សៀវភៅគ្រួសារ,សំបុត្រកំណើត,ប័ណ្ណក្រីក្រ
-និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ប្រភពដដែលបន្តថាមូលហេតុមានអគ្គិភ័យនេះគឺ បណ្តាលមកពីឈ្មោះ សោម ចុង អាយុ ៤៩ឆ្នាំ ត្រូវជាប្តីម្ចាស់ផ្ទះផឹកស្រាស្រវឹងមានជំងឺសរសៃប្រសាទដុតផ្ទះខ្លួនឯង។
ទោះយ៉ាងណាក្នុងករណីនេះមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញធ្វើអន្តរាគមន៍ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តស្មើ នឹង១២ម៉ែត្រគូប រលត់ទាំងស្រុង កម្លាំង
ន្តរាគមន៍ពន្លត់ចំនួន ១៩នាក់ ៕ ដោយ៖ ប្រាថ្នា/Nokorwat


image.png


ពាក្យសុំចូលជាសមាជិកសមាគម