ព័ត៌មាន

ទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យឆេះកុងម៉ាក្នុងផ្ទះខាតបង់សរុបជាទឹកប្រាក់ប្រហែល ៥០០០ដុល្លារ

2020-09-15 14:46:27

ខេត្តសៀមរាប ៖ អគ្គិភ័យបានឆាបឆេះកុងម៉ាក្នុងផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្ដាលឲ្យរងការខូចខាតសម្ភារ គិតជា ទឹកប្រាក់សរុប ៥ពាន់ដុល្លារអាមេរិក កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី សំ សុជាតិ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ករណីនេះកើតឡើងដោយសាត ទុស្សេខ្សែភ្លើងកន្លែងកុងម៉ា ផ្ទះខាងលើ ទើបបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ សុខ ចិត្រា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបណ្តោះអាសន្នក្នុងបុរីសៀងណាំ(ផ្លូវលេខ១៥) ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវក្រុង/ខេត្តសៀមរាប។
លោកបញ្ជាក់ទៀតថា ករណីនេះ បណ្ដាលឲ្យរងការខូចខាតសម្ភារចំនួនរួមមាន គ្រឿងអលង្កា និងសម្ភារតាំងក្នុងផ្ទះជារបស់ប្រទេសជប៉ុន(ខោ-អាវ តុ ទូ ចាន ឆ្នាំង ស្បែកជើង) សរុបជាប្រាក់ប្រហែល ៥០០០ដុល្លារអាមេរិក។
ក្នុងករណីនេះដែរសមត្ថកិច្ចបានចេញទៅធ្វើអន្តរាគមន៍ពន្លត់ភ្លើងដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្តទើបភ្លើងបានរលត់ទៅវិញមិនមានប៉ះពាល់ដល់អាយុជីវិតនិងផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ ៕ Nokorwat


image.png


ពាក្យសុំចូលជាសមាជិកសមាគម