ព័ត៌មាន

អភិបាល​ក្រុងភ្នំពេញ​នឹង​ចាត់​វិធានការណ៍​ទៅលើ​អ្នកលក់​ហ្គាស​ខុសច្បាប់

2020-09-09 12:17:24


ព្រះរាជាណាចក្រសមាគមការពារអគ្គីភ័យកម្ពុជា

សំ កន្និកា / Khmer Times


អភិបាលក្រុងបានចេញបទបញ្ជាមួយកាលពីម្សិលមិញ ចាត់វិធានការណ៍លុបបំបាត់កន្លែងលក់ហ្គាស អនាធិបតេយ្យឲ្យអស់ក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ ជាយថាហេតុ និងធានាសុវត្ថិភាពសាធារណៈ។

សេចក្តីណែនាំនេះធ្វើឡើងបន្ទាប់ពីការផ្ទុះដ៏សាហាវ ដែលបានកើតឡើងនៅក្នុងហាងលក់ហ្គាសមួយក្នុងខណ្ឌដូនពេញកាលពីខែមុន ហើយបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤ នាក់ក៏ដូចជាការខូចខាតយ៉ាងដំណំដល់ទ្រព្យសម្បត្តិអ្នកនៅជាប់គ្នា។

ថ្លែងនៅឯសាលាក្រុងភ្នំពេញកាលពីម្សិលមិញ លោក ឃួង ស្រេង អភិបាលក្រុងបាននិយាយថា ហាងជាច្រើននៅក្នុងក្រុងលក់ហ្គាសទោះបីមិនមានការអនុញ្ញាតឱ្យលក់ក៏ដោយ។ លោកបាននិយាយថា មានកន្លែងលក់ហ្គាសនិង បញ្ជូលហ្គាសជាច្រើន រក្សាទុកនិងផ្គត់ផ្គង់ហ្គាសគ្មានស្តង់ដារបច្ចកទេស ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាបឆេះផ្ទះសម្បែងជាដើម។

លោកនិយាយថា៖ «យើងត្រូវគិតថា ដោយសារតែការកកស្ទះចរាចរណ៍ រារាំងអ្នកជួយសង្គ្រោះនិងឡានពន្លត់អគ្គីភ័យឱ្យជួយទាន់ពេល»។

ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ លោក ឃួង ស្រេង លោកបានជំរុញឱ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ដើម្បីស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថា អាជីវកម្មនេះគ្មានផលរំខាន ឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។

លោកក៏បាន ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទាំងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ និងប្រើប្រាស់វត្ថុធាតុដើមដើម្បីផលិតដែលមានតែហានិភ័យនៃការផ្ទុះប៉ុណ្ណោះ។

ឧត្តមសេនីយ៍ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃថ្មីៗ នេះបានអំពាវនាវដល់អាជីវករដែលលក់ហ្គាស ឬផលិតផលដែលអាចឆេះបានត្រូវអនុវត្តតាមច្បាប់ស្តីពីការបង្ការអគ្គិភ័យជាពិសេសអនុក្រឹត្យ ១៣១ ដែលចែងថាអាជីវកម្មលក់ហ្គាសត្រូវតែស្ថិតនៅចម្ងាយយ៉ាងតិច ១០០ ម៉ែត្រពីតំបន់លំនៅដ្ឋាន។

លោកបន្ថែមថា៖ «ម្ចាស់អាជីវកម្មនៃប្រភេទអាជីវកម្មទាំងនេះត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងមានឧបករណ៍ពន្លត់អគ្គីភ័យដែលមានជាអាទិ៍រួមមានប្រព័ន្ធការពារអគ្គិភ័យស្វ័យប្រវត្តិ បំពង់ពន្លត់អគ្គីភ័យ បំពង់ទឹក និងប្រព័ន្ធផ្សេងៗទៀតយ៉ាងហោចណាស់»។

អគ្គស្នងការនគរបាលជាតិបាននិយាយថា ឧប្បត្តិហេតុអគ្គិភ័យជិត ៥០០ បានកើតឡើងនៅទូទាំងប្រទេសក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយមានអ្នករងរបួសចំនួន ៣៩ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១១ នាក់ ផ្ទះចំនួន ៥១៤ ខ្នង និងសំណង់សាធារណៈចំនួន ២២៥ បានរងការខូចខាតយ៉ាងដំណំ៕

៖ ហួន ឌីណា

ពាក្យសុំចូលជាសមាជិកសមាគម