ព័ត៌មាន

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​១​ខ្នង​ និង​ផ្ទះ​២​ខ្នង​ នៅ​ក្រុង​បាត់ដំបង​

2019-08-28 12:59:48

បាត់ដំបង៖ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត១ខ្នង និងផ្ទះ២ខ្នងថ្ងៃ នៅចំណុចផ្ទះលេខ៣៧៣ក្រុមទី២១ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០០៖១៥នាទី ។

យោងតាមរបាយការណ៍របាស់ លោកវរសេនីយ៍ឯក ប៉ាង.ហៀង អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍អោយដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានឈ្មោះ ឈឹម.សុធា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅកើតហេតុខាងលើ បណ្តាលឱ្យឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តចំនួន១ខ្នងមានទំហំ១៤ម៉ែត្រ×៣០ម៉ែត្រ ធ្វើអំពីដែកដំបូលប្រក់ស័ង្កសី ផ្ទះទំហំ ៩ម៉ែត្រ × ១០ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង និងផ្ទះទំហំ ៦ម៉ែត្រ × ១៦ម៉ែត្រ ធ្វើអំពីដែកដំបូលប្រក់ស័ង្កសី ការខូចខាតសំភារះក្នុងឃ្លាំងនិងផ្ទះទាំងស្រុង។ គ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្តាលឲ្យបាត់បង់ជីវិតមនុស្សសត្វឡើយ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ករណីនេះ កំលាំងនគរបាលជំនាញបានប្រើប្រាស់ រថយន្តអគ្គិភ័យពន្លត់អស់ទឹកចំនួន១០រថយន្ត ទើបរលត់មិនរាលដាលបន្តទៀត៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

图片关键词