ព័ត៌មាន

ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង

2021-12-02 15:38:11

ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចឃ្លាំងស័ង្គសី តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញរថយន្ត មួយគ្រឿង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះដែកស័ង្កសី ខូចខាត

សម្ភារៈរថយន្តម៉ាកតូយ៉ូតា ១២កៅអី ចំនួន ១គ្រឿង នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាតនាថ្ងៃដដែរ៕

image.png