ព័ត៌មាន

ឆេះឃ្លាំងទុកអីវ៉ាន់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

2021-04-12 10:44:22

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងសម្រាប់ដាក់អីវ៉ាន់មួយកន្លែងបង្កការភ្ញាក់ផ្អើលដល់កម្មករនិងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្មករដែលស្នាក់នៅទីនោះបានឲ្យដឹងថា ទីតាំងខាងលើគឺជាឃ្លាំងសម្រាប់ទុកអីវ៉ាន់គ្រឿងសំណង់និងកម្មករស្នាក់នៅ។ នៅមុនពេលកើតហេតុខណះកម្មករកំពុងសម្រាកខាងក្រោម ស្រាប់តែធំក្លិនផ្សែង ចេញមកពីជាន់ខាងលើ ទើបនាំគ្នាឡើងទៅមើលក៏ឃើញមានអណ្តាតភ្លើងឆេះសម្ភារដែលទុកចោល ភ្លាមនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យពលរដ្ឋជួយ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលើនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ចំនួន៨គ្រឿងនិងប្រើប្រាស់អស់ចំនួន៤គ្រឿង អគ្គិភ័យក៏រលត់ទៅវិញទាំងស្រុង ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុខាងលើនេះមិនមានមនុស្សរងរបួសនោះទេ ខូចខាតតែសម្ភារមួយចំនួនតែប៉ុណ្ណោះ។ ដោយឡែកមូលហេតុនៃការឆាបឆេះឃ្លាំងខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

image.png