ព័ត៌មាន

ឆ្លងចរន្តអគ្គិសនីឆេះតូបជួសជុលម៉ូតូផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍

2020-12-08 14:18:26

ភ្នំពេញ៖ តូបជួសជុលម៉ូតូមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុតូបខាងលើត្រូវបានម្ចាស់បិទទ្វារចាក់សោរួចចេញទៅក្រៅបាត់ លុះមកដល់វេលាកើតហេតុស្រាប់តែឃើញមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីខាងក្នុងមកក្រៅទើបនាំគ្នាភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចមកជួយធ្វើអន្តោគមន៍យកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់។

សមត្ថកិច្ចបានបញ្ជាក់ថា តូបខាងលើសង់ដោយប្រើស័ង្កសី បានរងការខូចខាតសម្ភារមួយចំនួន តែសំណាងដែរដែលមិនមានមនុស្សរងរបួស ។ ចំណែកមូលហេតុគឺមកពីឆ្លងចរន្តអគ្គិសនីចេញពីប្រអប់ជាប់បង្គោលភ្លើងក្បែរតូបនោះ៕

image.png