ព័ត៌មាន

ផ្សារដែកមិនប្រយ័ត្នធ្លាក់កម្ទេចភ្លើងចំពូកឆេះយ៉ាងសន្ធោសន្ធៅ

2020-10-08 10:56:46

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះពូកយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចរួមទាំងកម្លាំងកងរាជអាវុធហត្ថចុះធ្វើអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២០ នៅក្នុងបុរីសូនី ផ្ទះលេខ១១A ផ្លូវលេខ៨១ ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់បានហៅជាងមកផ្សារដែកដំបូលជាន់ទី២ ខណៈកំពុងផ្សារក៏ធ្លាក់កម្ទេចភ្លើងមកចំពូកដែលទុកចោលនៅជាន់ទី២នោះធ្វើឲ្យកើតជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅផ្សែងយ៉ាងខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជេះទឹកនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។ 

ក្នុងហេតុការណ៍ខាងលើនេះផងដែរសមត្ថកិច្ចប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន១គ្រឿងរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញទើបគ្រប់គ្រងបានទាំងស្រុង និងមិនមានមនុស្សរងរបួសនោះទេដោយខូចខាតទែសម្ភារបន្តិចបន្តួចប៉ុណ្ណោះ៕នគរវត្ត

image.pngimage.png